លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈរួមមាន៖
១-បូកសរុបរបាយការណ៍សកម្មភាពការងារគណៈកម្មការប្រចាំខែកក្កដា ឆ្នាំ២០២៣។
២-បូកសរុបចំណូល-ចំណាយថវិកាប្រចាំខែកក្កដា ឆ្នាំ២០២៣។
៣-បញ្ហាផ្សេងៗ (ការចូលរួមមតិយោបល់របស់សមាជិក សមាជិកាអង្គប្រជុំ)៕
ប្រភព៖នាយកដ្ឋានព័ត៌មាន